រាជធានីធានីភ្នំពេញ៖ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ជា រដ្ឋា ប្រធានផ្នែកផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេស និងផ្នែកផ្សព្វផ្សាយ ចូលរួមកិច្ចប្រជុំចង្អៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទឹម សាវឿន ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានរាជធានីភ្នំពេញ ដោយមានការអមដំណើរ និងចូលរួមយ៉ាងសកម្មពី លោក ជា ច័ន្ទណារិទ្ធ អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានរាជធានី
។
កិច្ចប្រជុំចង្អៀតនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងទទួលយកការចង្អុលបង្ហាញ និងការណែនាំតម្រង់ទិសយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ទឹម សាវឿន លើការកំណត់ទិសដៅការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅមុខដោយរលូន។
ក្នុងអង្គប្រជុំ ឯកឧត្តម ទឹម សាវឿន បានផ្តល់អនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់ក្រុមការងារគ្រប់ផ្នែក ជាពិសេសផ្នែកផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គម ដែលដឹកនាំដោយ លោកបណ្ឌិត ជា រដ្ឋា ឱ្យបន្តខិតខំពង្រឹងកិច្ចការងារផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ឆាប់រហ័ស និងមានភាពច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង ព្រមទាំងបង្កើនសកម្មភាពចុះមូលដ្ឋាន ពង្រឹង និងពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរាជធានីភ្នំពេញ ឱ្យកាន់តែរឹងមាំ និងមានបសិទ្ធភាពខ្ពស់។
ឆ្លើយតបទៅនឹងការចង្អុលបង្ហាញនេះ លោកបណ្ឌិត ជា រដ្ឋា ព្រមទាំងក្រុមការងារទាំងអស់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទទួលយកនូវរាល់អនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយផ្តោតលើការប្រែក្លាយទិសដៅការងារ ទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិព័ត៌មាន និងបណ្តាញសង្គម ដើម្បីបម្រើឱ្យចលនាកសាងសមាជិកគណបក្សឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀត។








No comments:
Post a Comment