រាជធានីភ្នំពេញ៖ ឯកឧត្តម ព្រំ សំអឿន អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សប្រចាំខណ្ឌសែនសុខ បានដឹកនាំក្រុមការងារ ចុះចូលរួមប្រជុំជាមួយគណៈកម្មាធិការគណបក្សសង្កាត់អូបែកក្អម ដើម្បីពិភាក្សាអំពីកិច្ចសហការចុះកសាងសមាជិកបក្ស និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម ទឹម សាវឿន ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានីភ្នំពេញ និងក្នុងនាមតំណាងឱ្យ លោក តេង ពិសិដ្ឋ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួមពី លោក យឹម រ័ត្ន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់អូរបែកក្អម ព្រមទាំងប្រធានសាខាបក្សភូមិទាំង៥ ចំណុះឱ្យសង្កាត់ផងដែរ។
នៅក្នុងជំនួបនោះ ភាគីទាំងអស់បានពិភាក្សាគ្នាយ៉ាងក្បោះក្បាយលើការងារសហការ ចុះកសាងសមាជិកបក្សនៅតាមមូលដ្ឋាន ព្រមទាំងបានឯកភាពលើផែនការសកម្មភាព និងទិសដៅការងារបន្ត ក្នុងគោលដៅពង្រឹងកម្លាំងសាមគ្គីភាព និងបង្កើនប្រសិទ្ធភាពការងារបក្សឱ្យកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត។
កិច្ចប្រជុំបានបញ្ចប់ទៅនៅវេលាម៉ោង ៤:៣០នាទីរសៀលនាថ្ងៃដដែល ក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់៕













No comments:
Post a Comment