ការប្រគល់ និងទទួលអំណោយ និងបច្ច័យនាពេលនេះ គឺធ្វើឡើងដើម្បីទុកជាទុន និងស្បៀងបម្រុងសម្រាប់អនុសាខាកាកបាទក្រហមស្រុក ចាត់ចែងឆ្លើយតប និងជួយសង្គ្រោះដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ព្រមទាំងគ្រួសារទីទ័លក្រ និងងាយរងគ្រោះផ្សេងៗក្នុងមូលដ្ឋាន។
អំណោយ និងទេយ្យទានដែលបានប្រគល់ជូនរួមមាន៖
បច្ច័យ (ថវិកា)៖ ចំនួន ២,២០០,០០០ រៀល
អង្ករ៖ ចំនួន ៦៥០ គីឡូក្រាម
ទឹកផ្លែឈើ៖ ចំនួន ១៧ កេស
ទឹកសុទ្ធ៖ ចំនួន ១៧ កេស
មី៖ ចំនួន ១៧ កេស
ទឹកត្រី៖ ចំនួន ១០ យួរ
ទឹកស៊ីអ៉ីវ៖ ចំនួន ១០ យួរ
បន្លុងធំ៖ ចំនួន ១១ ឈុត ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។
សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការរួមចំណែកយ៉ាងធំធេងរវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការលើកកម្ពស់ស្មារតីចែករំលែក សាមគ្គីភាព និងការជួយយកអាសាគ្នានៅក្នុងសង្គម។ លោកប្រធានអនុសាខាក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះអនុគណស្រុក និងព្រះសង្ឃគ្រប់វត្ត ដែលតែងតែមានព្រះទ័យមេត្តាសប្បុរស ជួយសម្រាលទុក្ខវេទនារបស់ប្រជាពលរដ្ឋរងគ្រោះជានិច្ច៕














No comments:
Post a Comment