ខេត្តកំពង់ធំ៖នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់សហគមន៍នេសាទ និងដែននេសាទក្នុងខេត្តកំពង់ធំ។
នៅសហគមន៍នេសាទសាមគ្គីកំពង់គោ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានដឹកនាំមន្ត្រី និងគណៈកម្មការសហគមន៍នេសាទ ចុះអនុវត្តការងារ ដោយបង្ក្រាបបាន ២ករណី រុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក សរុបប្រវែង ២៧៥ម៉ែត្រ ឡុក ៩គ្រឿង លូ/លប ១១មាត់ និងបង្គោល ២៧៥ដើម។
ដោយឡែក នៅចំណុចព្រែកទទឹងថ្ងៃ ឃុំពាមបាង ស្រុកស្ទោង លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងប្រចាំការឃុំពាមបាង ចុះបង្ក្រាបបទល្មើសនេសាទបាន ១ករណី ដោយរុះរើ និងបំផ្លាញរបាំងស្បៃមុងប្រវែង ៥៥០ម៉ែត្រ ឡុក ១២គ្រឿង លូ/លប ១៦មាត់ បង្គោល ៣២០ដើម និងបានចាក់លែងត្រីចំនួន ១០គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ។
សកម្មភាពនេះបង្ហាញពីការបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារ និងអភិរក្សធនធានជលផល ធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ដោយជា រដ្ឋា ចាងហ្វាងការផ្សាយ0975034646
















No comments:
Post a Comment