របាំង​ស្បៃ​មុង​ និង​របាំង​ស្បៃ​អួន​ក្រឡា​ញឹក​ខុស​ច្បាប់​ ត្រូវ​បាន​កងកម្លាំង​ចម្រុះ​ ខេត្តកំពង់​ធំ​ បង្ក្រាប​បាន​នៅ​តំបន់​បឹង​ធំ​ ឃុំ​ផាត់​សណ្តាយ ​ក្នុង​រដូវ​បិទ​នេសាទ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

របាំង​ស្បៃ​មុង​ និង​របាំង​ស្បៃ​អួន​ក្រឡា​ញឹក​ខុស​ច្បាប់​ ត្រូវ​បាន​កងកម្លាំង​ចម្រុះ​ ខេត្តកំពង់​ធំ​ បង្ក្រាប​បាន​នៅ​តំបន់​បឹង​ធំ​ ឃុំ​ផាត់​សណ្តាយ ​ក្នុង​រដូវ​បិទ​នេសាទ

​ 



ខេត្តកំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​ ៣១​ ខែ​ កក្ដដា​ឆ្នាំ​ ២០២៦​ កន្លងទៅ​ថ្មីៗ​នេះ​ ឧត្តម​សេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្តកំពង់​ធំ​បាន​ដឹកនាំ​កងកម្លំាង​ចម្រុះ​ ដែល​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​ នៅ​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ត្រួតពិនិត្យ​ភូមិ​សាស្ត្រ​ និង​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​បឹង​ធំ​ នៅ​ពេល​ទឹក​រាជ​ចេញ​ពី​ស្ទឹង​សែន​ហូរចូល​តំបន់​បឹង​ធំ​ ក្នុង​រដូវ​បិទ​នេសាទ​ ឆ្នាំ​២០២៦​ ។

ឧត្តម​សេនីយ៍​ទោ សោម​ ស៊ុន​ បាបានបញ្ជាក់ថាឮ​ នៅ​ក្នុង​ពេល​ត្រួតពិនិត្យ​នេះ​ បាន​ជួប​ប្រទះ​នូវ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ ដែល​បាន​ដាក់​ថ្មីៗ​កាត់​ទទឹង​មាត់​ព្រែក​ ដែលត្រូវ​​ពូជ​ត្រី​ចល័តបម្លាស់ទី​រកកន្លែង​ពងកូន​ ធ្វេីឲ្យប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆ:ជាតិ​ ក្នុង​រដូវ​ពងកូន​ ដែល​ជារដូវបិទ​នេសាទ​ ហើយ​ត្រូវ​បាន​​ច្បាប់​បាន​ហាម​ឃាត់​ជាដាច់ខាត​ ។

នៅ​ក្នុង​ឱកាស​នេះ​ កងកម្លាំង​ចម្រុះ​ខេត្តកំពង់​ធំ​ ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​ នៅ​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​ហ្នឹង​កន្លែង​ មាន​របាំង​ស្បៃ​មុង​ដែល​ច្បាប់​បាន​ហាម​ឃាត់​ដាច់ខាត​ប្រវែង​ជាង ​១០០​ ម៉ែត្រ​  និង​របាំង​សាច់​អួន​ក្រឡា​ញឹក​ដាក់​កាត់​បិទ​ទទឹង​ដងព្រែក​ប្រវែង​ជាង​ ១០០​ ម៉ែត្រ​ ផ្សេង​ទៀត​ ព្រម​ទាំង​បង្គោល​ឈេីមួយចំនួនទៀត​ ផងដែរ​ ។ ជាមួយ​នេះ​ដែរ​ កងកម្លំាង​ចម្រុះ​ក៍បាន​ណែនាំ​ ដល់​អាជ្ញាធរ​ដែនដី​ភូមិ​ និង​ប្រជាពលរដ្ឋ​ មួយ​ចំនួន​ ដែល​បាន​ដាក់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ នៅ​តំបន់​បឹង​ធំ​នេះ​ ឲ្យ​គាត់​រុះរើ​ចេញ​  ដើម្បី​ឲ្យ​ពូជ​ត្រី​បាន​ឡើង​ពងកូន​ធ្វើ​ឲ្យ​ធនធាន​ មច្ឆា​ជាតិ​របស់​យើង​បាន​សំបូរ​ឡើង​វិញ​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​យើង​នៅ​ទូទាំង​ប្រទេស​ ។










No comments:

Post a Comment

Pages