ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទ និងការពារធនធានជលផល ប្រកបដោយប្រសិទ្ធភាព - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទ និងការពារធនធានជលផល ប្រកបដោយប្រសិទ្ធភាព




ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃសៅរ៍ ៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្តអនុវត្តប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធ និងសហគមន៍នេសាទ ក្នុងគោលបំណងការពារ អភិរក្ស និងថែរក្សាធនធានជលផលឱ្យមាននិរន្តរភាព។

ក្រុមការងារទី១ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងសហគមន៍នេសាទស្វាយរំពារសែនជ័យ ដឹកនាំដោយលោកអភិបាលរងស្រុក និងលោក ឃី ងី នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ២០នាក់ និងបាឡាស្មាច់ ៤គ្រឿង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតំបន់ទំនប់ធំ ទំនប់ស្រុក ស្ថិតក្នុងភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង។

ក្រុមការងារទី២ បានសហការជាមួយអាជ្ញាធរឃុំគោកបន្ទាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកបន្ទាយ និងសហគមន៍នេសាទកងមាស ដោយប្រើកម្លាំង ៦នាក់ និងបាឡាស្មាច់ ១គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចឈូងក្របៅ អូកន្លែងក្រាញ់ កន្លែងឆ្តោ និងចុងស្ទឹង ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ។

ដោយឡែក ក្រុមការងារទី៣ នៃផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លែង បានបង្ក្រាបសកម្មភាពនេសាទអូសលៀសដោយម៉ាស៊ីន ចំនួន ១ករណី ស្មើនឹងទូកចំនួន ៩គ្រឿង។

ជាលទ្ធផល ប្រតិបត្តិការនេះបានអនុវត្តសរុបចំនួន ៤ករណី ដោយបានរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន របាំងស្បៃមុង ២០កន្លែង ប្រវែង ៤០០ម៉ែត្រ លូស្បៃមុង ២០មាត់ បង្គោល ១៥០ដើម របាំងសាច់អួនភ្ជិតព្រែក ៧កន្លែង ប្រវែង ១៥០ម៉ែត្រ លូសាច់អួន ៧មាត់ បង្គោល ៧០ដើម របាំងសាច់អួន ៥កន្លែង ប្រវែង ៣២០ម៉ែត្រ លូសាច់អួន ១០មាត់ និងបង្គោល ១៦០ដើម។

ក្រុមការងារក៏បានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងធម្មជាតិចំនួន ៤០គីឡូក្រាម និងចាក់លែងលៀសប្រមាណ ២,៥០០គីឡូក្រាម ព្រមទាំងធ្វើការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមគ្នាថែរក្សាធនធានជលផលឱ្យសម្បូរបែប និងមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ដោយ ជា រដ្ឋា














No comments:

Post a Comment

Pages