បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត​ស្វាយរៀង - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត​ស្វាយរៀង


​ 


ខេត្តស្វាយរៀង ៖សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង ត្រូវបានរៀបចំពិធីបេីកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០២៦នេះ​  កក្រោមអធិបតីភាពលោក ម៉ែន​ វិបុល​  ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក ប៉េង​ ពោធិ៍សា អភិបាលខេត្ត ស្ថិតនៅសាលប្រជុំអគារ"ឃ"សាលាខេត្តស្វាយរៀង​ ដែលមានរយះពេល២ថ្ងៃគឺថ្ងៃ១៤-១៥ ខែមករា​ ឆ្នាំ២០២៦។ 


ពិធីនេះមានការអញ្ជេីញចូលរួមពីលោកប្រធានសាលាដំបូងខេត្ត​ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត​ លោកអភិបាលរងខេត្ត​ លោកនាយក​ នាយករងរដ្ឋ​បាលសាលាខេត្ត​ លោកមេបញ្ជាការកងកម្លាំងទាំង៣​ និងកងកម្លាំងក្រោមឱវាទ​ លោក​ លោកស្រីប្រធានមន្ទីរ​/អង្គភាពនានាក្នុងខេត្ត​ លោក អភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត​ លោក លោកស្រីមេឃុំ​ /ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនានាក្នុងខេត្ត​សរុបប្រមាណ៣៧០នាក់។  


សូមជម្រាបជូនថា​ ក្នុងរយះពេលពេញមួយថ្ងៃទី១​នៃកម្មវិធីសន្និបាត​ បានប្រព្រឹត្តទៅតាមរបៀបវរៈដែលបានគ្រោងទុកមានដូចជាពេលព្រឹក​ ពពិធីបេីកកម្មវិធីសន្និបាតដោយ លោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត និងពេលរសៀលកិច្ចពិភាក្សាតាមក្រុមលេីប្រធានបទសំខាន់ៗ​មួយចំនួន ដដោយមានការពិនិត្យតាមក្រុមនីមួយដោយផ្ទាល់ពីសំណាក់លោក ប៉េង​ ពោធិ៍​សា​ អភិបាលនៃគណៈអភិបាលខេត្ត​ ។ 

ចំពោះថ្ងៃស្អែកនិងមានការធ្វេីបទបង្ហាញ​ និងដាក់ទិសដៅលេីប្រធានបទនីមួយៗ​ ក្រោយពីបានពិភាក្សាតាមក្រុម​ នៅថ្ងៃនេះ​ និងមានកម្មវិធីបិទសន្និបាតុបូកសរុបការងាររបស់រដ្ឋបាលខេត្ត​ដដែលនិងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រី ភឿង​ សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ នឹងវិចិត្រសិល្បះ​ ជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង៕











No comments:

Post a Comment

Pages