ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ផ្ទះ​ថ្មី​ អំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ និង​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​អំណោយ​មនុស្សធម៌​របស់​សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ ​ជូនគ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ នៅ​ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ផ្ទះ​ថ្មី​ អំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ និង​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​អំណោយ​មនុស្សធម៌​របស់​សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ ​ជូនគ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ នៅ​ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ


​  


ខេត្តកំពង់ធំ៖ នៅព្រឹក​ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក រួម​ជាមួយ​អាជ្ញាធរ​ដែនដី ភូមិ ឃុំ ​បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី មានដី មានជម្រកស្នាក់នៅមិនសមរម្យ និង​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនគ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន ​១០​គ្រួសារ​ នៅភូមិត្នោត​ ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្តកំពង់ធំ ។

លោកយាយ ពៅ ធីតា បានរៀបរាប់ថា៖ ប្ដីរបស់គាត់ឈ្មោះ មឿង​ ពៅ​ ធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨១​ នៅអង្គភាពវរសេនាតូច​លេខ​៦​ យោធា​ខេត្ត​កំពង់ធំ​ ដោយមានឋានន្តរសក្ដិ អនុសេនីយ៍ឯក ធ្លាប់​បាន​ឆ្លង​កាត់​ការ​ប្រយុទ្ធ​ជាច្រើន​សមរភូមិ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​កន្លង​ទៅ​  ហើយត្រូវបានពលី​ជីវិត​នៅ​ឆ្នាំ១៩៨៩​ នៅ​សមរភូមិ​វត្ត​ឃ្លាំង​ខ្មូត​ ឃុំ​ប្រឡាយ​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។ បច្ចុប្បន្នលោកយាយ មានអាយុ ៧១ឆ្នាំ មានកូន និងចៅចំនួន​ ៧នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត និងទ្រុឌទ្រោម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុក​តាំងគោក​ ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៣៣ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកយាយ ពៅ ធីតា សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ​ ព្រមទាំង​ ស្បៀង​អាហារ​ ​គ្រឿងឧបភោគបរិភោគជូនដល់គ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ ១០​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករចំនួន​ ២៥​គីឡូក្រាម​មីខ្លាឃ្មុំចំនួន​មួយ​កេស​ ទឹកត្រី​ទឹក​សុីអុីវចំនួន​ពីរ​យួរ​ និង​ត្រីខ​កំប៉ុង​ចំនួន​មួយ​យួរ​ទៀតផងដែរ​ ។









No comments:

Post a Comment

Pages