លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែង... - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែង...




កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ
 
នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក. កំពង់ស្ពឺ)ចុះសួរសុខទុក្ខ គ្រួសារដែលត្រូវភ្លើងឆេះផ្ទះ ស្ថិតនៅភូមិក្បាលគៀយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ដោយប្ដីមានឈ្មោះ ឌឿក នន អាយុ ៥៦ឆ្នាំ និងប្រពន្ធមានឈ្មោះ សុឹម យ៉ុម អាយុ ៥៣ឆ្នាំ មានកូន២នាក រួមមាន៖ទី១.ឈ្មោះ វ៉ា សុីវឿន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២.ឈ្មោះ វ៉ា ណារី ភេទស្រី អាយុ ១៨ឆ្នាំដោយបច្ចុប្បន្នរស់នៅភូមិក្បាលគៀយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចូលរួមសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសំបែងដោយសារអគ្គិភ័យមួយនេះ ព្រមទាំងបានលើកទឹកចិត្តដល់















































ឲ្យបន្តខិតខំប្រឹងប្រែងក្នុងជីវភាពរស់នៅទៅមុខទៀត។ជាទឹកចិត្តសប្បុរសធម៏ ជួយគ្នាក្នុងគ្រាលំបាក  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកនូវថវិកាចំនួន ២០០,០០០រៀល និងគ្រឿងឧបភោគបរិភោគរួមមាន(អង្ក ២បាវ,មី ២កេស, ទឹកសុទ្ធ ២កេស, ទឹកផ្លែឈើ ២កេស, ទឹកត្រី ២យួរ, ទឹកសុីអុីវ ២យួរ និងត្រីខ ២យួរ ព្រមទាំងមានសម្ភារះដំនេក ភួយចំនួន៤ និងខ្នើយ ស្រោមខ្នើយចំនួន៤ថែមទៀត ហើយក៏បានជូនជាថវិកាដល់ចាស់ជរាចំនួន ២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀលផងដែរ។

ជាចុងក្រោយ លោក ឌឿក នន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលមក ចុះសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់នាពេលដែលគាត់កំពុងតែជួបការលំបាក ដោយសារភ្លើងឆេះផ្ទះនេះ និងបានជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

No comments:

Post a Comment

Pages