រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ សុគ័ន្ធ សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានដឹកនាំក្រុមចលនាកសាងសមាជិកនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយសមាជិក សមាជិកា តំណាងឱ្យ ឯកឧត្តម ទឹម សាវឿន ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយ លោក ឪសេក សាត់ ប្រធានសាខាបក្សភូមិត្រពាំងរំចេក ចុះសម្រួល និងបំពេញឯកសារពាក្យស្នើសុំចូលជាសមាជិកគណបក្ស រួមទាំងប្រវត្តិរូបជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងសកម្មភាពប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់នេះ ក្រុមការងារចលនាកសាងបានរៀបចំ និងបំពេញឯកសារពាក្យស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា រួមទាំងប្រវត្តិរូបសមាជិកបានរួចរាល់ជាស្ថាពរជូនដល់សមាជិកថ្មីសរុបចំនួន ០៧ រូប នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាសក្សីភាពបង្ហាញយ៉ាងច្បាស់ពីជំនឿទុកចិត្តយ៉ាងមុតមាំលើការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស។ គណៈកម្មាធិការ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសមាជិក សមាជិកាថ្មីទាំង ០៧ រូប ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងគ្រួសារគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនតទៅមុខបន្ថែមទៀត៕





No comments:
Post a Comment