ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៦-២០៣២ នៅស្រុកសំបូរ ខេត្តក្រចេះ។ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារចុះមូលដ្ឋាន និងតំណាងមន្ត្រីគណបក្សថ្នាក់ស្រុក និងថ្នាក់ឃុំជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់អនុសាសន៍សំខាន់ៗជូនដល់បេក្ខជនទាំងអស់ ដោយជំរុញឱ្យបន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យកចិត្តទុកដាក់ស្តាប់ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ដោយ ហេង ប៊ុនឡាំង

No comments:
Post a Comment