ឯកឧត្តម ព្រំ សំអឿន អនុប្រធានដឹកនាំក្រុមការងារចលនាសមាជិកប្រចាំខណ្ឌសែនសុខ តំណាងឯកឧត្តម ទឹម សាវឿន ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី និងលោក តេង ពិសិដ្ឋ ប្រធានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សខណ្ឌសែនសុខ បានដឹកនាំក្រុមការងារ ចូលរួមប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មាធិការគណបក្សសង្កាត់ ក្រាំងធ្នង់ ដែលដឹកនាំដោយលោក សឿន សួរ ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ក្រាំងធ្នង់ ព្រមទាំងប្រធានសាខាភូមិទាំង8 និង2សហគមន៍ ផងដែរ។
ក្នុងកិច្ចប្រជុំនេះ ពិភាក្សាផ្តោតលើការសហការគ្នាក្នុងការចុះធ្វើសកម្មភាពកសាងសមាជិកបក្សនៅក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ដោយរីករាយ និងលទ្ធផលល្អ។








No comments:
Post a Comment