រាជធានីភ្នំពេញ៖ថ្ងៃសុក្រទី ទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ជា ច័ន្ទណារិទ្ធ អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីភ្នំពេញ តំណាង ឯកឧត្តម ទឹម សាវឿន ប្រធានក្រុមការងារ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចែកជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាតមួយគ្រួសារ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងដោយមានការយកចិត្តទុកដាក់ និងស្មារតីអាណិតស្រឡាញ់ចំពោះសមាជិកគណបក្សដែលកំពុងជួបការលំបាកក្នុងជីវភាព ស្របតាមសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
គ្រួសារដែលទទួលបានអំណោយនេះ គឺអ្នកមី ម៉ៃ រស្មី អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយទុរគត កំពុងរស់នៅក្នុងស្ថានភាពជីវភាពខ្វះខាត។
អំណោយដែលបាននាំយកទៅប្រគល់ជូនរួមមាន៖
- អង្ករ ចំនួន២៥គីឡូក្រាម
- មី ចំនួន១កេស
- ត្រីខ ចំនួន១យួរ
- ទឹកស៊ីអ៊ីវ ចំនួន១យួរ
- ទឹកត្រី ចំនួន១យួរ
- ប៊ីចេង ចំនួន១០កញ្ចប់តូច
- អំបិល ចំនួន៥គីឡូក្រាម
- ទឹកសុទ្ធអូគិថាណា ចំនួន៣កេស
- ថវិកាចំនួន៧០,០០០រៀល
ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកគណបក្សដែលមានការខ្វះខាត ព្រមទាំងជាការចែករំលែកក្តីស្រឡាញ់ និងការលើកទឹកចិត្តដល់គ្រួសារដែលកំពុងជួបការលំបាក ឱ្យមានកម្លាំងចិត្តបន្តប្រឹងប្រែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងគាំទ្រដល់ការសិក្សារបស់កូនៗក្នុងគ្រួសារ។
សកម្មភាពនេះក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គម ដោយមិនទុកឱ្យគ្រួសារដែលកំពុងជួបការលំបាកប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងឡើយ។














No comments:
Post a Comment