មន្ត្រីនគរបាលខេត្តព្រៃវែង សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជុំវិញការដឹកនាំ និងការលះបង់ដើម្បីអង្គភាព - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ត្រីនគរបាលខេត្តព្រៃវែង សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជុំវិញការដឹកនាំ និងការលះបង់ដើម្បីអង្គភាព




ខេត្តព្រៃវែង៖ ក្រុមមន្ត្រីនគរបាលដែលកំពុងបំពេញភារកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចេញមុខសម្តែងនូវការគោរព ស្រឡាញ់ និងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដោយបានលើកឡើងពីស្នាដៃ និងគុណសម្បត្តិលេចធ្លោជាច្រើនក្នុងការដឹកនាំអង្គភាពនាពេលកន្លងមក។
យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាន បានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំនៃការកាន់តំណែងជាស្នងការខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហាញពីភាពជាអ្នកដឹកនាំគំរូ តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ព្រមទាំងការបំពេញភារកិច្ចការពារថ្នាក់ដឹកនាំដោយឆន្ទៈមោះមុត និងការលះបង់កម្លាំងកាយចិត្ត។
ប្រភពដដែលបានគូសបញ្ជាក់ថា លោកស្នងការតែងតែចុះដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងយុទ្ធនាការបង្ក្រាបបទល្មើសធំៗ ដោយមិនញញើតនឹងគ្រោះថ្នាក់ ដើម្បីការពារសុខសុវត្ថិភាពជូនកូនចៅក្រោមឱវាទ និងប្រជាពលរដ្ឋ។ ក្រៅពីការងារស្នូល លោកក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្នងការដ្ឋានឱ្យមានការរីកចម្រើន និងមានសោភ័ណភាពស្រស់បំព្រង។
ទាក់ទិននឹងការគ្រប់គ្រង និងការលើកកម្ពស់ជីវភាពមន្ត្រីក្រោមឱវាទ ក្រុមមន្ត្រីនគរបាលខេត្តព្រៃវែងបានលើកឡើងពីចំណុចវិជ្ជមានជាច្រើនរួមមាន៖
-ការបណ្តុះបណ្តាលសមត្ថភាព៖ តែងតែជំរុញ និងបង្ហាត់បង្រៀនជំនាញគ្រប់ផ្នែកដល់កងកម្លាំងដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
-ការយកចិត្តទុកដាក់លើសុខទុក្ខ៖ ចុះជួបប្រារាស្រ័យផ្ទាល់ជាមួយមន្ត្រីរាជការ ដើម្បីពិនិត្យមើលកន្លែងធ្វើការ ទីកន្លែងស្នាក់នៅ និងការហូបចុក។
-ការលើកទឹកចិត្ត៖ តែងតែផ្តល់ការលើកទឹកចិត្តជានិច្ចចំពោះកូនចៅក្រោមឱវាទណាដែលមានការខិតខំប្រឹងប្រែង និងមានស្នាដៃក្នុងការងារ។
-ភាពស្និទ្ធស្នាល៖ បង្កើតបរិយាកាសការងារប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល បង្កើតបានជាសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញការលះបង់ និងទង្វើល្អទាំងនេះ ក្រុមមន្ត្រីនគរបាលខេត្តព្រៃវែងក៏បានបង្ហើបឱ្យដឹងផងដែរថា ជារឿយៗតែងតែមានបុគ្គលមួយក្តាប់តូចដែលមានគំនិតគុំកួន ព្យាយាមប្រើល្បិចកលគ្រប់បែបយ៉ាងក្នុងការទម្លាក់កំហុស និងធ្វើបាបលើរូបលោកស្នងការ។ ទោះជាមានការរារាំង ឬការប៉ុនប៉ងអវិជ្ជមានពីមជ្ឈដ្ឋានខ្លះក៏ដោយ ក៏ក្រុមមន្ត្រីក្រោមឱវាទភាគច្រើនលើសលប់នៅតែបង្ហាញជំហរជឿជាក់ និងចាត់ទុកលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌ និងសមត្ថភាពពិតប្រាកដសម្រាប់អង្គភាព៕ ដោយ ជា រដ្ឋា 097503464









No comments:

Post a Comment

Pages