នៅថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យមើលដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន បេស បេស្ស (ខេមបូឌា) អ៊ិនធើណេសិនណល ឯ.ក (ផលិតគ្រឿងក្រអូប)ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ដែលកំពុងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រេីននៅទីនេះ។
អញ្ជេីញចូលរួមអមដំណេីរក្នុងឱកាសនោះដែររួមមាន លោកអភិបាលរងខេត្ត លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស តំណាងក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស តំណាងសាលាខេត្តប្រចាំតំបន់សេដ្ឋកិច្ចពិសេស លោកនាយក នាយករងក្រុមហ៊ុន និងដៃគូវិនិយោគក្នុងក្រុមហ៊ុន និងបុគ្គលិកជាច្រេីនរូបទៀត។











No comments:
Post a Comment