កំពង់ស្ពឺ៖នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភជាថវិការដល់គ្រួសារ លោក លន់ ចាប រស់នៅខេត្តសៀមរាប ដើម្បីទិញសង្ក័សីចំនួន៣០សន្លឹកនិងសម្ភារៈមួយចំនួនក្នុងការរៀបចំប្រក់ដំបូលផ្ទះគាត់ការពារភ្លៀងលិចនៅរដូវវស្សានេះ។ដោយក្តីអាណិតអាសូរបន្ទាប់ពីទទួលបានការរៀបរាប់ពីទុក្ខលំបាក និងភាពខ្វះខាត ព្រមទាំងមានការស្នើសុំពីលោក លន់ ចាប រស់នៅភូមិអូរលុះ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ដោយគាត់បានបន្តថាផ្ទះរបស់គាត់មានសភាពចាស់ទ្រុឌទ្រោម ដំបូលលិច ធ្លុះធ្លាយ ណាមួយខែនេះជារដូវវស្សាមានភ្លៀងលិចពិបាករស់នៅ ដូចសេចក្តីរៀបរាប់ខាងលើរូបគាត់បានស្នើសុំឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួយនូវសង្ក័សីចំនួន៣០សន្លឹក និងសម្ភារៈមួយចំនួនដូចជាដែកគោល ដើម្បីប្រក់ផ្ទះគាត់កុំឲ្យលិចដែលអាចឲ្យកូនចៅជ្រកនិងសម្រាកបាន។
#ឧត្តមសេនីយ៌ត្រីម៉េងស្រ៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ











No comments:
Post a Comment