កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់




ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ហ័រ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ ព្រមទាំងគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។










No comments:

Post a Comment

Pages