កំពង់ស្ពឺ៖នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី ម៉ង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយសប្បុរសជនដែលបានបន្តនាំយកនូវថវិការមួយចំនួន ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសបានបន្តនាំយកទៅចែកជូនដល់វីរកងទ័ពនិងបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងជួបការលំបាកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងតាមតំបន់ដាច់ស្រយ៉ាលផ្សេងៗនៃព្រះរាជាណាកម្ពុជាផងដែរ។
សប្បុរសជនរួមមាន៖ ឯកឧត្តម មួន វាសនា , ឯកឧត្តម ទៀ ស៊ុនឆាយ,ឯកឧត្តម តុង វិសាល , ឯកឧត្តម ឡៅ លីហុក ,ឯកឧត្តម ហេង ស្រេង ,ឯកឧត្តម សុខ ស៊ុមនា,ឯកឧត្តម ពៅ សុធារ៉ាន់ ,ឯកឧត្តម សុខ យ៉ានិមុល ,លោក ហែម រិទ្ធី ,លោក សៀង យូដារ៉ាត់ ,លោក លឹម វាសនា ,លោក តាំង សុខជា ,ឯកឧត្តមឧ ភួង ភិរុណ,លោក ឈួ វិចិត្រ ,ឯកឧត្តម លី សេងឃុង ,ឯកឧត្តម ឈឹម វណ្ណះ ,ឧកញ៉ អៀ ឈុនឡេង ,ឯកឧត្តម ស៊ុន ពុធរស្មី ,លោក ហួរ ហាន់ ,លោក ថេង វណ្ណឌី ,លោក ថោង គង់អៀង និងលោក ឡៃ វ៉ា ដែលតែងតែបរិច្ចាគនូវធនធានផ្ទាល់ខ្លួនឧបត្ថម្ភគាំទ្រជាថវិការមួយចំនួន ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កន្លងមក។
ជាក់ស្តែងនាពេលនេះផងដែរ ក៏បាននាំយកនូវថវិកាមួយចំនួន និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖មី ៥០០កេះ ,ទឹកផ្លែឈើ ៣០០កេស ,ទឹកសុទ្ធ ៣០០កេស ,ត្រីខ ៥០កេស ,ទឹកត្រី ១០០យួរ ,ទឹកសុីអុីវ ១០០យួរ ,ខោទឹកនោម១៥ កេស និងបារី ១បិច ថែមទៀតផង។
នាឱកាសនោះ បងប្អូនសប្បុរសជនក៏បានមានមតិលើកឡើងនិងកោតសរសើរ អំពីសកម្មភាពរបស់ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនត្រឹមតែបានបំពេញតួនាទី ភារកិច្ចជូនអង្គភាពទាំងមូលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មបំផុត ក្នុងស្មារតីមនុស្សធម៌ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉េងស្រ៊ុន មេបញ្ជាការ ជាច្រើនមកកន្លងមកហើយ ដែលបានជួយដល់ប្រជាពលរដ្ឋ និងអ្នកដែលមានជីវភាពខ្វះខាត ជួបការលំបាក់ពិតប្រាកដ និងជួបឧបទ្ទវហេតុផ្សេងៗ ជាពិសេសបានយកចិត្តទុកដាក់បំផុតចំពោះសមាជិកអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានជួបបញ្ហាផ្សេងក្នុងការរស់នៅ ដោយតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ថែមទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមទាំង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់
ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជនទាំងអស់ដែលតែចូលរួមឧបត្ថម្ភដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជូនពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនដល់ សប្បុរសជនរួមនិងក្រុមគ្រួសារទាំងអស់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ៕
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ












































No comments:
Post a Comment