ភ្ញាក់ផ្អើល! ជនបរទេសរាប់រយនាក់សម្រុកចាកចេញពីអគារអនឡាញមួយកន្លែង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ភ្ញាក់ផ្អើល! ជនបរទេសរាប់រយនាក់សម្រុកចាកចេញពីអគារអនឡាញមួយកន្លែង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង




ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីគេសង្កេតឃើញជនបរទេសរាប់រយនាក់ (ភាគច្រើនជាជនជាតិវៀតណាម និងចិន) បាននាំគ្នាសម្រុកចាកចេញពីទីតាំងអគារអនឡាញមួយកន្លែង ស្ថិតក្នុងឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមរយៈរូបភាពវីដេអូដែលបានចែកចាយ គេឃើញក្រុមជនបរទេសទាំងនោះមានស្ពាយកាបូប និងអូសវ៉ាលីសម្លៀកបំពាក់ជាច្រើន ដើរតាមដងផ្លូវលំក្នុងភូមិយ៉ាងកុះករ ដែលមើលទៅហាក់ដូចជាការចាកចេញដោយប្រញាប់ប្រញាល់ពីទីតាំងដែលពួកគេធ្លាប់ធ្វើការ និងស្នាក់នៅ។ រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការសម្រុកចាកចេញនេះនៅឡើយទេ ៖
តើជាការចុះបង្ក្រាបរបស់សមត្ថកិច្ច?
តើជាការរំសាយបុគ្គលិកដោយសារក្រុមហ៊ុនបិទទ្វារ? ឬក៏មានបញ្ហាផ្ទៃក្នុងណាមួយ?
អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើការតាមដាន និងត្រួតពិនិត្យលើករណីនេះ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់។
យើងនឹងបន្តរង់ចាំការបកស្រាយផ្លូវការពីសំណាក់អាជ្ញាធរខេត្តស្វាយរៀង ដើម្បីដឹងពីមូលហេតុពិតប្រាកដនៃព្រឹត្តិការណ៍នេះ ៕



No comments:

Post a Comment

Pages