កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា និងលើកទិសដៅអនុវត្តសម្រាប់ខែ បន្ត ដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា និងលើកទិសដៅអនុវត្តសម្រាប់ខែ បន្ត ដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត




(ខេតកំពង់ធំ) ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែបន្តដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងឱកាសបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា កិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើការអនុវត្ត តួនាទី ភារកិច្ច របស់កងកម្លាំងយើង អនុវត្តនាពេលកន្លងមក ដកបទពិសោធន៍ ផ្លាស់ប្ដូរយោបល់ លើកទិសដៅការងារ សម្រាប់អនុវត្តបន្ត ឈានទៅសម្រេចបានស្នាដៃ ជោគជ័យថ្មីៗ បន្ថែមទៀត ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  ជាពិសេសក្នុងការអនុវត្គោលនយោបាយ"ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ ជាតិ និងអន្តរជាតិ រយៈពេលកន្លងមក ជាពិសេសបញ្ហាព្រំដែន(កម្ពុជា-ថៃ) ដែលបង្ករដោយកងទ័ពថៃ ឈ្លានពាន មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង។

ដើម្បីឈានទៅសម្រេចបានលទ្ធផល ស្នាដៃថ្មីៗ បន្ថែមទៀត លោកស្នងការ បានដាក់ចេញទិសដៅចំនួន ០៧ ចំនុច ដល់ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក រួមមាន÷១- ពង្រឹងការអនុវត្តវិធានការជំនាញ និងវិធានការរដ្ឋបាល សំដៅ បង្ការ ទប់ស្កាត់អំពើ លួច ឆក់ ប្លន់ ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ។
២-ផែនការងារប្រឆាំងបទល្មើសគ្រឿង : បង្កើនការអនុវត្តវិធានការ រដ្ឋបាល,.វិធានការ អប់រំផ្សព្វផ្សាយ,.វិធានការ អនុវត្តច្បាប់,.វិធានការស្ដារនីតិសម្បទា,.វិធានការសហប្រតិបត្តិការ។ ៣-ផែនការងារប្រឆាំងបទល្មើស សេដ្ឋកិច្ច : បង្ក្រាបបទល្មើសធនធានធម្មជាតិ, ការឈូសឆាយរុករានទន្ទ្រានដីរដ្ឋ,កសាងសំណុំរឿងតាមនីតិវិធី។ ៤-ផែនសណ្ដាប់ធ្នាប់សាធារណ: សហការជាមួយមន្ទីរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយអប់រំ អំពី ច្បាប់ចរាចរណ៍ផ្លូវគោក និងសោកនាដកម្ម ដែលកើតមានឡើង នៃគ្រោះថ្នាក់ចរាចរណ៍ ដល់មហាជន តាមគោលដៅងាយរងគ្រោះ។ ៥-ផែនការងារអត្តសញ្ញាណកម្ម : បង្កើនការផ្តល់សេវា
ជូនប្រជាពលរដ្ឋ ( សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) រហ័ស បានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួល ដល់ពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ពាក់ព័ន្ធការងាររដ្ឋបាល។ ៦-ផែនការងារអន្តោប្រវេសន៍ : ពង្រឹងការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅ តាមមូលដ្ឋាន
ក្នុងខេត្តកំពង់ធំ។ ៧-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជាលេខ :០១ បប របស់រាជរដ្ឋាភិបាល ស្តីពី យុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍ ប្រចាំខែ មករា ឆ្នាំ២០២៦ អានដោយលោកស្រីអនុសេនីយ៍ទោ សាំង សូនីតា នាយផ្នែកការិយាល័យសរុបផែនការ"គិតពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៦"បានឲ្យដឹងថា÷ ១.សភាពការណ៍ សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។២.សភាពការណ៍ បទល្មើសព្រហ្មទណ្ឌ កើតមានឡើង ០១លើក លើ០០លើក កើន០១លើក (បង្ក្រាបបាន)។ ៣.សភាពការណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើង មានចំនួន ០០ លើក លើ ០៦ លើក ថយចុះ ០៦ លើក ស្មើ ១០០% ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប




























No comments:

Post a Comment

Pages