ខេត្តក្រចេះ ៖ អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៩ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចគីឡូម៉ែត្រលេខ១២៨ (៩៩៩៩) ស្ថិតក្នុងភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ម៉ៅ គីមហ៊ួរ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ។
អត្តសញ្ញាណជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន៖
ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ថ្លឹង និងវេចខ្ចប់វត្ថុតាងយ៉ាងម៉ត់ចត់ ដោយទទួលបានលទ្ធផល រួមមាន៖
ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE)៖ សរុបចំនួន ០៩កញ្ចប់ មានទម្ងន់សរុប ១៧៣,៧៥ ក្រាម។
កញ្ចប់ទី១ (ទម្ងន់ ៩៨,០២ ក្រាម)៖ ជារបស់ជនសង្ស័យឈ្មោះ ហុង វិចិត្ត។
០៨កញ្ចប់ទៀត (ទម្ងន់ ៧៥,៧៣ ក្រាម)៖ ជារបស់ជនសង្ស័យឈ្មោះ ប៉ាវ ជ្រឹង (ហៅ មា)។
ចំណាំ៖ តាមរយៈការធ្វើតេស្តទឹកនោម គឺបង្ហាញលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) លើជនសង្ស័យទាំង ២នាក់។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ ហេង ប៊ុនឡាំង

No comments:
Post a Comment