លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយសង្គ្រោះបន្ទាន់និងចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៨២២​គ្រួសារ ក្នុងស្រុកសំរោងទង... - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយសង្គ្រោះបន្ទាន់និងចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៨២២​គ្រួសារ ក្នុងស្រុកសំរោងទង...

ខេត្តកំពង់ស្ពឺ៖ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជហត្ថខេត្តកំពង់ស្ពឺ​​ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយសង្គ្រោះបន្ទាន់ និងចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៨២គ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ​ ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង​ ខេត្តំពង់ស្ពឺ​។ កម្មវិធីនេះដែរ​ មានការអញ្ជើញចូលរួមពី ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារខេត្ត ស្រុក ឃុំ សង្កាត់ យ៉ាងច្រើនកុះករផងដែរ៕
































No comments:

Post a Comment

Pages