ខេត្តស្វាយរៀង៖ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ប្រុស ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងជិះអូសជន្ទាល់ម៉ូតូ ឃាត់ខ្លួននៅចំណុចសួនកម្សាន្តរីសតកូនកាត់ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាលមកទទួលយកដេីម្បីអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តិសកម្មភាព ០៣គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រយៈពេល ០៣ខែទេីបប្រគល់ជូនវិញ។






















No comments:
Post a Comment