កំពង់ស្ពឺ៖នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណោះសំណាលជាមួយ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ក្នុងឱកាសអបអរសាទរពិធីបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
ស្ថិតក្នុងឱកាសនោះ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស បានសម្តែងការគួរសមសំណោះសំណាលប្រកបដោយភក្តីភាពដោយបានប្រគល់នូវកាដូរអនុស្សាវរីយ៍ ថតរូប និងថ្លែងពាក្យជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី រួមទាំងកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបានជូននូវកាដូរអនុស្សាវរីយ៍ ពាក្យជូនពរ និងការឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលកន្លងមក ជាពិសេសក៏បានផ្តាំផ្ញើរជូនពរដល់ លោកអគ្គនាយកក្រុមហ៊ុន Metfone រួមទាំងបុគ្គលិកទាំងអស់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍៕










No comments:
Post a Comment