លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង​ បានអញ្ជើញដឹកនាំ​កម្លាំងជំនាញកងរាជអាវុធហត្ថប្រជុំផ្សព្វផ្សាយនិងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ ក្នុងទិសដៅដើម្បីឲ្យជំនាញ​កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងការបំពេញការងារតួនាទីភារកិច្ចជូនដល់ប្រជាពលរដ្ឋនិងអង្គភាព... - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង​ បានអញ្ជើញដឹកនាំ​កម្លាំងជំនាញកងរាជអាវុធហត្ថប្រជុំផ្សព្វផ្សាយនិងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ ក្នុងទិសដៅដើម្បីឲ្យជំនាញ​កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងការបំពេញការងារតួនាទីភារកិច្ចជូនដល់ប្រជាពលរដ្ឋនិងអង្គភាព...

 



កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាត​និង​មានការ​ចង្អុលបង្ហាញ​ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​នាវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦​នេះ​ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការ​រង ទទួល​ជំនាញ​មន្ទីរស្រាវជ្រាវ និងបង្រ្កាបទល្មើស បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថប្រជុំផ្សព្វផ្សាយនិងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្ក្រាប​ នៅ​សាល​ប្រជុំបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់ លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងករិយាល័យ រួមទាំងមន្រ្តីទទួលជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខ តាមបណ្តា​មូលដ្ឋាន​ក្រុង-ស្រុក មកចូលរួមផងដែរ។គោលបំណងដើម្បីពង្រឹងការងារជំនាញ មន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ តាមបណ្តា​មូលដ្ឋាន​ក្រុង-ស្រុក និងការិយាល័យទាំងអស់ដែលចំណុះក្នុងមន្ទីរ។

ថ្លែងក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង​​​ ក៏បានពាំនាំយកនូវបទបញ្ជាសំខាន់ៗរបស់​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ ផ្សព្វផ្សាយដល់កម្លាំងជំនាញទាំងអស់ឲ្យបានដឹងផងដែរ ក្នុងទិសដៅដើម្បីឲ្យជំនាញ​កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងការបំពេញការងារតួនាទីភារកិច្ចជូនដល់ប្រជាពលរដ្ឋនិងអង្គភាពផងដែរ៕
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ















No comments:

Post a Comment

Pages