ខេត្តស្វាយរៀង៖ នៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ និងលោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញជាគណ:អធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដោយលោកវរសេនីយ៍ទោ សរ កុសល មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ចាស់ ត្រូវបានចូលនិវត្តន៍ និងបានតែងតាំងលោកអនុសេនីយ៍ឯក គិន ចាន់ថុល ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ថ្មី។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោក លោកស្រី អភិបាលរងស្រុក លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការកងអនុសេនាធំលេខ៣ សំយ៉ោង លោកមេបញ្ជាការ កងអនុសេនាតូចការពារព្រំដែនលេខ១ ខ្សែត លោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែន (សំយោង ព្រៃវល្លិ៍ ខ្សែត) លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក
លោក លោកស្រីមេឃុំទាំង១១ឃុំ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១១ឃុំ លោកប្រធានការិយាល័យសុខាភិបាលស្រុក លោកប្រធានមណ្ឌលសុខភាពញរ លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពទាំង១៣ នៃរដ្ឋបាលសាលាស្រុក លោកមេភូមិ ព្រមទាំងនាយទាហាន នាយទាហានរង នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ផងដែរ៕




























No comments:
Post a Comment