លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្រី អុិច ស្រីស្រស់ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្រី អុិច ស្រីស្រស់ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

 



ខេត្តស្វាយរៀង៖ រសៀល​ថ្ងៃចន្ទ ១៤កេីត ខែផល្គុន ឆ្នាំ​ម្សាញ់​ សប្តស័ក ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៦​ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ <<សន្តិភាព​ និង​សន្តិសុខ​សម្រាប់​ស្ត្រី​និង​គ្រួសារ​>> ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង​ និងលោកស្រី អុិច ស្រីស្រស់។


ក្នុងពិធីមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និងកងកម្លាំងនគរបាលនារី សរុបវត្តមានចូលរួម ៣៤០នាក់ ស្រី ២៧៤នាក់។ 


ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំយកថវិកាជូនដល់កងកម្លាំងនគរបាលនារីចំនួន ២៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ។












































No comments:

Post a Comment

Pages