កំពង់ស្ពឺ៖នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះសួសុខទុក្ខ លោកស្រី សំ សុវណ្ណា ដែលត្រូវជាភរិយារបស់ លោកអនុអនុសេនីយ៍ទោ ហ៉ីង ធី អតីតជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដោយបច្ចុប្បន្នគាត់កំពុងរស់នៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដែលជាសកម្មភាពមួយ បានស្តែងចេញក្នុងន័យយកចិត្តទុកដាក់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ចំពោះគ្រួសារអតីតចូលសោធននិវត្តន៍និងគ្រួសារយោធិនដែលបានពលីមរណៈ ដែលមានជីវភាពខ្វះខាត ជួបការលំបាកដោយមិនបានទុកពួកគាត់ចោលឡើយ និងក្នុងន័យមួយទៀតដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ)ផងដែរ។
ជាទឹកចិត្តសប្បុរស ក្រោមស្មារតីមនុស្សធម៏ នាពេលសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េងស្រ៊ុន បានឧបត្ថម្ភនូវថវិកាចំនួន៤០០,០០០៛ រួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ២កេះ,ភេសជ្ជៈ ១កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរថែមទៀតផង៕




















No comments:
Post a Comment