រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារពិនិត្យផ្ទះថ្មីនៅស្រុកកំពង់រោទិ៍មុនចូលរស់នៅ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារពិនិត្យផ្ទះថ្មីនៅស្រុកកំពង់រោទិ៍មុនចូលរស់នៅ




ខេត្តស្វាយរៀង៖នៅថ្ងៃពុធទី៤ ខែមីនា ឆ្នាំ២០២៦នេះ​ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាង ឯកឧត្ដម ប៉េង ពោធិ៍សាអភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បានបានជូនដំណើរតំណាងគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារ មកពីបណ្តាខេត្តនានា ដើម្បីពិនិត្យមើលផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លើទីតាំងដីសម្បទានសង្គមកិច្ច នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជូនដល់ គ្រួសារអតីតយុទ្ធមិត្ត ១៩៧៨ ចំនួន១២៦ខ្នង ដែលជាការឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសចុះពិនិត្យនោះ លោក ម៉ែន អេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដែលសម្រេចបាននូវការសាងសង់ផ្ទះទាំង ១២៦ ខ្នង រួចរាល់ជាស្ថាពរ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជុំវិញគឺជា «សរសៃឈាមដ៏សំខាន់» ដែលមិនអាចខ្វះបានឡើយ។

លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា៖
"យើងត្រូវធានាថា នៅថ្ងៃដែលបងប្អូនអតីតយុទ្ធជនយើងចូលមករស់នៅ ពួកគាត់ត្រូវតែមានផ្លូវធ្វើដំណើរស្រួល មានទឹកស្អាតប្រើប្រាស់ និងមានភ្លើងអគ្គិសនីគ្រប់គ្រាន់។ ការឈូសឆាយទីតាំងដីសម្បទាន និងការជីកអណ្តូងត្រូវតែបញ្ចប់ដោយគុណភាពខ្ពស់បំផុត ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់វីរយុទ្ធជនយើង។"

ការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការរស់នៅ
តាមរយៈការចុះពិនិត្យនេះ ក្រុមការងារបានពិនិត្យយ៉ាងលម្អិតលើ៖
១.ការងារសាងសង់ផ្ទះ៖ ផ្ទះថ្មខ្ពស់ផុតពីដី ប្រក់ក្បឿងពណ៌បៃតង ដែលមានភាពរឹងមាំ និងសោភ័ណភាព។
២.ប្រព័ន្ធទឹក-ភ្លើង៖ ការរៀបចំបណ្តាញអគ្គិសនី និងការជីកអណ្តូងទឹក ដើម្បីធានាការប្រើប្រាស់ប្រចាំថ្ងៃ។
៣.ផ្លូវគមនាគមន៍៖ ការឈូសឆាយ និងរៀបចំផ្លូវក្នុងតំបន់សម្បទានឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណេីរ៕
































No comments:

Post a Comment

Pages