(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារអន្តោប្រវេសន៍ និង លោកអធិការនគរបាលក្រុងប៉ោយប៉ែត អញ្ជើញ ចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមាន ការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង និងអង្គភាពពាក់ព័ន្ធ ព្រមទាំងម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ អគារជួល ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត ៕

















No comments:
Post a Comment