បង្ក្រាបរថយន្តដឹកឈើ១គ្រឿងនៅក្រុងសៀមរាបរកម្ចាស់មិនឃើញ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បង្ក្រាបរថយន្តដឹកឈើ១គ្រឿងនៅក្រុងសៀមរាបរកម្ចាស់មិនឃើញ



ខេត្តសៀមរាប៖រថយន្តមួយគ្រឿងដឹកឈើពេញព្រៀបត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបានខណៈតៃកុងរត់បាត់ រកម្ចាស់មិនឃើញ។

ការបង្ក្រាបបានធ្វើឡើង នៅចំណុចផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារបាយន្ត័អេរ៉ា ស្ថិតនៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី១៨ ខែមករា ឆឆ្នា២០២៦។

មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងលោកលី សូផា នាយរងផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី​ និងលោកវ៉េង​ លី​ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈីសៀមរាប​ បានសហការជាមួយ​ កំលាំងនគរបាលប្រឆាំងបទល្មើសសេកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​។

រថយន្តដែលផ្ទុកឈើពណ៌សរផ្លាកលេខភ្នំពេញ 2BJ -9053 ដឹកឈើអារប្រភេទលេខ២ចំនួន​ ១៥៥សន្លឹក​ ស្មើនឹង ៩.០១៩9ម៉ែត្រត្រីគុណសូន្យដប់ប្រាំបួន​ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនពីរដ្ឋបាលព្រៃឈេី​។ សូមបញ្ជាក់ថាវត្ថុតាងត្រូវបានរឹបអូសយកទៅ ថែរក្សាជាបណ្តោះអាសន្ន​ នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី​ ស្ថិតនៅភូមិព្រះដាក់​ ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី៕ គួន អុី








No comments:

Post a Comment

Pages