ឯកឧត្តម ហ៊ុន ម៉ានី ៖ កត្តាសំខាន់ ៣ របស់ថ្នាក់ដឹកនាំជំនាន់មុន ជាមោទនភាពសម្រាប់យុវជនជំនាន់ក្រោយ និងកម្ពុជា - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ហ៊ុន ម៉ានី ៖ កត្តាសំខាន់ ៣ របស់ថ្នាក់ដឹកនាំជំនាន់មុន ជាមោទនភាពសម្រាប់យុវជនជំនាន់ក្រោយ និងកម្ពុជា




តាមរយៈផេកផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានគូសបញ្ជាក់ថា រយៈពេល ៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ នាថ្ងៃទី២ ធ្នូ ១៩៧៨ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាននិងកំពុងបន្តពូនជ្រុំស្មារតីយុវជន និងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងនាមជាអង្គការសមាគមយុវជន ដ៏ធំជាងគេនៅកម្ពុជា ដោយបន្តនាំមកនូវចំណុចរួម ពង្រឹងកត្តាសាមគ្គីឯកភាព ផ្អែកលើបុព្វហេតុដែលតម្កល់ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ជាចម្បង នៅគ្រប់កាលៈទេសៈ។

ឯកឧត្តមប្រធាន ស.ស.យ.ក. បានបន្តថា កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ដែលអនុញ្ញាតឱ្យយើង សម្រេចបាននូវសមិទ្ធផលជាច្រើនមកដល់បច្ចុប្បន្ន។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមយុវជនជំនាន់ក្រោយ ខ្ញុំពិតជាមានមោទនភាពចំពោះគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដោយឈរលើកត្តា ៣ សំខាន់ៗ៖ ទី១. ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ឯង នៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទី២. ការកសាងប្រទេសឡើងវិញពីបាតដៃទទេ លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ ការបរទេស រដ្ឋបាលសាធារណៈ វប្បធម៌ សីលធម៌សង្គម ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង និងទី៣. អន្តរកាលនៃការបន្តវេន ប្រកបដោយស្ថិរភាព ដែលជាបុរេលក្ខណ្ឌដ៏ចាំបាច់សម្រាប់ការបន្តពង្រឹងវិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។

ចុងបញ្ចប់នៃសំណេរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ដែរថា ពីនេះទៅមុខ តើយើងម្នាក់ៗ ក្នុងនាមជាបុគ្គល និងជាជាតិសាសន៍មួយ ត្រូវធ្វើអ្វីខ្លះដើម្បីរួមចំណែកដល់ការថែរក្សា ការពារនូវរាល់សមិទ្ធផលដែលជាមរតកដ៏មានតម្លៃ និងបន្តកសាងជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។







No comments:

Post a Comment

Pages