ខេត្តកំពង់ស្ពឺ៖នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយសប្បុរសជនដែលបន្តឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មកពីក្រុងឧដុង្គម៉ែជ័យ តាមរយៈ លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ និងមកពីស្រុកគងពិសី តាមរយះលោក វរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដោយបាននាយកថវិកានិងគ្រឿងឧបភោគបរិភោគ ប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសបានបន្តនាំយកទៅចែកជូនដល់វីរកងទ័ព ជនភៀសសឹក និងបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងជួបការលំបាកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។រួមមាន៖ថវិកាចំនួន ២៩៨ដុល្លា ព្រមទាំងគ្រឿងឧបភោគបរិភោគមាន(អង្ករ ៦២បេ,ពង់មាន់ ១,០០០ គ្រាប់,មី ៤០កេស,ទឹកបរិសុទ្ធ ៧០កេស,ទឹកសុទ្ធយួរ ១៣០យួរ និងទឹកត្រី ៥យួរ ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀតផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ បងប្អូនសប្បុរសជនទាំងអស់ដែលបានចំណាយថវិការផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកឧបត្ថម្ភតាមរយៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីផ្តល់បន្តទៅឧបត្ថម្ភជូនវីរះកងទ័ពជួរមុខនិងជនភៀសសឹក និងជូនពរជ័យសេរីមង្គលសូមឲ្យបងប្អូនសប្បុរសជនទាំងអស់ អោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
✅









































No comments:
Post a Comment