✍🙏ទីប្រឹក្សាសម្ដេចតេជោ ចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

✍🙏ទីប្រឹក្សាសម្ដេចតេជោ ចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ



ខេត្តបន្ទាយមានជ័យ ថែ្ងទី០៥ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ និងជាសមាជិកក្រុមការងារសម្រាប់សហការកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង។ សហការជាមួយសមាជិកក្រុមការងារ អញ្ជើញចូលរួមចំនួន៥នាក់ តំណាងដ៏ខ្ពង់ខ្ពស់
✍ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។
បានចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ។
អំណោយរួមមានក្រមា និងថវិកាមួយចំនួន
ដើម្បីលើកទឹកចិត្ត និងគាំទ្រកងទ័ព និងប្រជាពលរដ្ឋ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីជាតិ។
ការសរសើរ និងការលើកទឹកចិត្ត 
ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ព និងប្រជាពលរដ្ឋ ដែលបានបំពេញបេសកកម្មដោយស្មោះត្រង់ និងការលះបង់ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។ ការចុះសួរសុខទុក្ខនេះតំណាងឱ្យការផ្សារភ្ជាប់សាមគ្គីភាព និងការគាំទ្ររវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបន្តការពារប្រទេសជាតិពីការគំរាមកំហែងគ្រប់បែបយ៉ាង។
សារសំខាន់ 
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះគឺជាសញ្ញានៃសាមគ្គីភាព និងការគោរពដល់កងទ័ពដែលបានបំពេញបេសកកម្មដោយស្មោះត្រង់ ដើម្បីការពារប្រទេសជាតិ និងសន្តិសុខរបស់ប្រជាជនកម្ពុជា៕




No comments:

Post a Comment

Pages