លោកអភិបាលស្រុកតាំងគោក លើកទឹកចិត្តបងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ បង្កើនការចិញ្ចឹម ដើម្បីបំពេញតម្រូវការទីផ្សារ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកអភិបាលស្រុកតាំងគោក លើកទឹកចិត្តបងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ បង្កើនការចិញ្ចឹម ដើម្បីបំពេញតម្រូវការទីផ្សារ




(កំពង់ធំ)៖ កសិដ្ឋានចិញ្ចឹមមាន់យកពង មួយកន្លែងនៅឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានចំនួនមាន់រហូតដល់រាប់ម៉ឺនក្បាលនោះ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់គាត់បានមួយកម្រិតទៀត។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់យកពង របស់ប្រជាកសិករជាក់ស្តែង នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ម្ចាស់កសិដ្ឋានលោក ឡុង ពិសិដ្ឋ ប្រជាកសិករនៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបរាប់ទាំងទឹកមុខរីករាយថា ការចិញ្ចឹមមាន់យកពងនេះ មិនមានភាពលំបាកនោះទេ ឱ្យតែយើងដឹងពីបច្ចេកទេសថែទាំ  ផ្តល់ចំណីឱ្យវាបានគ្រប់គ្រាន់ នោះវានឹងធំធាត់លឿន ហើយក៏ឆាប់បានទទួលផលផលដែរ។

លោកក៏បានរៀបរាប់ទៀតថា ការចឹញ្ចឹមមាន់យកពង អាចលក់ឱ្យឈ្មួញបានក្នុងតម្លៃ ៣៤០រៀល ក្នុង១ពង ហើយជាមធ្យមក្នុងមួយថ្ងៃលោកអាចរកចំណូលជាមធ្យម ៤លានរៀល ទៅជាង ៥លានរៀលផងដែរ។

នាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹម បន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។
បន្ថែមពីនេះលោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការចឹញ្ចឹមមាន់ របស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក


















No comments:

Post a Comment

Pages